khmer eng
  • គណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំជំនួបពិភាក្សាការងាររវាងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជាមួយនឹងអាជ្ញាធរខេត្តសៀមរាប
     
    ចែករំលែក ៖

    នាវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារឡូតូសប្លង់ ខេត្តសៀមរាប គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចពិភាក្សារវាងអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ជាមួយនឹងគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក kim Jung-Nam ប្រធានមូលនិធិដើម្បីពិនិត្យឡើងវិញអំពីសេចក្តីត្រូវរបស់ខេត្ត ពាក់ព័ន្ធនឹងតម្រូវការចាំបាច់លើវិស័យសុខាភិបាលរបស់ខេត្ត សម្រាប់ស្នើសុំមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail